ព្រះត្រៃបិដក ភាគ ៩៣
[៤១៥] បុគ្គលណា មិនកំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ ពួកបុថុជ្ជនណា នឹងបានចំពោះនូវមគ្គ ពួកបុថុជ្ជននោះ មិនកំណត់ដឹង នូវចក្ខុន្ទ្រិយ តែមិនមែនជានឹងមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយទេ ឯបុគ្គល ៨ ពួក ឈ្មោះថាមិនកំណត់ដឹង នូវចក្ខុន្ទ្រិយផង នឹងមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង។ មួយទៀត បុគ្គលណា នឹងមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនកំណត់ដឹង នូវចក្ខុន្ទ្រិយឬ។ បុគ្គលអ្នកប្រកបដោយមគ្គដ៏ប្រសើរ នឹងមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ តែមិនមែនជាមិនកំណត់ដឹង នូវចក្ខុន្ទ្រិយទេ ឯបុគ្គល ៨ ពួក ឈ្មោះថានឹងមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង មិនកំណត់ដឹង នូវចក្ខុន្ទ្រិយផង។
[៤១៦] បុគ្គលណា មិនកំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងមិនចម្រើន នូវអញ្ញិន្ទ្រិយឬ។ បុគ្គល ៧ ពួក មិនកំណត់ដឹង នូវចក្ខុន្ទ្រិយ តែមិនមែនជានឹងមិនចម្រើន នូវអញ្ញិន្ទ្រិយទេ ឯបុគ្គលពីរពួក ឈ្មោះថាមិនកំណត់ដឹង នូវចក្ខុន្ទ្រិយផង នឹងមិនចម្រើន នូវអញ្ញិន្ទ្រិយផង។ មួយទៀត បុគ្គលណា នឹងមិនចម្រើន នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនកំណត់ដឹង នូវចក្ខុន្ទ្រិយឬ។ បុគ្គលអ្នកប្រកបដោយមគ្គដ៏ប្រសើរ នឹងមិនចម្រើន នូវអញ្ញិន្ទ្រិយ តែមិនមែនជាមិនកំណត់ដឹង នូវចក្ខុន្ទ្រិយទេ ឯបុគ្គលពីរពួក ឈ្មោះថានឹងមិនចម្រើន នូវអញ្ញិន្ទ្រិយផង មិនកំណត់ដឹង នូវចក្ខុន្ទ្រិយផង។
ID: 637827830954172333
ទៅកាន់ទំព័រ៖