ព្រះត្រៃបិដក ភាគ ៩៣
[៤១៧] បុគ្គលណា មិនកំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយឬ។ បុគ្គល ៧ ពួក មិនកំណត់ដឹង នូវចក្ខុន្ទ្រិយ តែមិនមែនជានឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយទេ ឯបុគ្គលពីរពួក ឈ្មោះថាមិនកំណត់ដឹង នូវចក្ខុន្ទ្រិយផង នឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយផង។ មួយទៀត បុគ្គលណា នឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនកំណត់ដឹង នូវចក្ខុន្ទ្រិយឬ។ អើ។
[៤១៨] បុគ្គលណា មិនលះបង់ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ ពួកបុថុជ្ជនណា នឹងបានចំពោះនូវមគ្គ ពួកបុថុជ្ជននោះ មិនលះបង់ នូវទោមនស្សិន្ទ្រិយ តែមិនមែនជានឹងមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយទេ ឯបុគ្គល ៨ ពួក ឈ្មោះថាមិនលះបង់ នូវទោមនស្សិន្ទ្រិយផង នឹងមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង។ មួយទៀត បុគ្គលណា នឹងមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនលះបង់ នូវទោមនស្សិន្ទ្រិយឬ។ បុគ្គលអ្នកប្រកបដោយអនាគាមិមគ្គ នឹងមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ តែមិនមែនជាមិនលះបង់ នូវទោមនស្សិន្ទ្រិយទេ ឯបុគ្គល ៨ ពួក ឈ្មោះថានឹងមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង មិនលះបង់ នូវទោមនស្សិន្ទ្រិយផង។
ID: 637827831167309748
ទៅកាន់ទំព័រ៖