ព្រះត្រៃបិដក ភាគ ៩៣

មួយទៀត បុគ្គល​ណា នឹង​មិន​ចម្រើន នូវ​អញ្ញិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​មិន​ចម្រើន នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ឬ។ អើ។
 [៤២២] បុគ្គល​ណា មិន​ចម្រើន នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​នឹង​មិន​ធ្វើឲ្យ​ជាក់ច្បាស់ នូវ​អញ្ញាតា​វិន្ទ្រិយ​ឬ។ បុគ្គល ៧ ពួក មិន​ចម្រើន នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ តែ​មិនមែន​ជា​នឹង​មិន​ធ្វើឲ្យ​ជាក់ច្បាស់ នូវ​អញ្ញាតា​វិន្ទ្រិយ​ទេ ឯបុគ្គល​ពីរ​ពួក ឈ្មោះថា​មិន​ចម្រើន នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ផង នឹង​មិន​ធ្វើឲ្យ​ជាក់ច្បាស់ នូវ​អញ្ញាតា​វិន្ទ្រិយ​ផង។ មួយទៀត បុគ្គល​ណា នឹង​មិន​ធ្វើឲ្យ​ជាក់ច្បាស់ នូវ​អញ្ញាតា​វិន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​មិន​ចម្រើន នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ឬ។ អើ។
 [៤២៣] បុគ្គល​ណា មិន​ចម្រើន នូវ​អញ្ញិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​នឹង​មិន​ធ្វើឲ្យ​ជាក់ច្បាស់ នូវ​អញ្ញាតា​វិន្ទ្រិយ​ឬ។ បុគ្គល ៥ ពួក មិន​ចម្រើន នូវ​អញ្ញិ​ន្ទ្រិយ តែ​មិនមែន​ជា​នឹង​មិន​ធ្វើឲ្យ​ជាក់ច្បាស់ នូវ​អញ្ញាតា​វិន្ទ្រិយ​ទេ ឯបុគ្គល​ពីរ​ពួក ឈ្មោះថា​មិន​ចម្រើន នូវ​អញ្ញិ​ន្ទ្រិយ​ផង នឹង​មិន​ធ្វើឲ្យ​ជាក់ច្បាស់ នូវ​អញ្ញាតា​វិន្ទ្រិយ​ផង។ មួយទៀត បុគ្គល​ណា នឹង​មិន​ធ្វើឲ្យ​ជាក់ច្បាស់ នូវ​អញ្ញាតា​វិន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​មិន​ចម្រើន នូវ​អញ្ញិ​ន្ទ្រិយ​ឬ។ អើ។
 [៤២៤] បុគ្គល​ណា កំណត់​ដឹង​ហើយ នូវ​ចក្ខុន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​លះបង់ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ឬ។ មិនមែនទេ។
ថយ | ទំព័រទី ២៦០ | បន្ទាប់
ID: 637827831698425838
ទៅកាន់ទំព័រ៖