ព្រះត្រៃបិដក ភាគ ៩៣
មួយទៀត បុគ្គលណា នឹងលះបង់ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយឬ។ មិនមែនទេ។
[៤២៥] បុគ្គលណា កំណត់ដឹងហើយ នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ មិនមែនទេ។ មួយទៀត បុគ្គលណា នឹងចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយឬ។ មិនមែនទេ។
[៤២៦] បុគ្គលណា កំណត់ដឹងហើយ នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងចម្រើន នូវអញ្ញិន្ទ្រិយឬ។ មិនមែនទេ។ មួយទៀត បុគ្គលណា នឹងចម្រើននូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយឬ។ មិនមែនទេ។
[៤២៧] បុគ្គលណា កំណត់ដឹងហើយ នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយឬ។ មិនមែនទេ។ មួយទៀត បុគ្គលណា នឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយឬ។ មិនមែនទេ។
[៤២៨] បុគ្គលណា លះបង់ហើយ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ មិនមែនទេ។ មួយទៀត បុគ្គលណា នឹងចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាលះបង់ហើយ នូវទោមនស្សិន្ទ្រិយឬ។ មិនមែនទេ។
ID: 637827832012175983
ទៅកាន់ទំព័រ៖