ព្រះត្រៃបិដក ភាគ ៩៣
[៤២៩] បុគ្គលណា លះបង់ហើយ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងចម្រើន នូវអញ្ញិន្ទ្រិយឬ។ បុគ្គលពីរពួក លះបង់ហើយ នូវទោមនស្សិន្ទ្រិយ តែនឹងមិនចម្រើន នូវអញ្ញិន្ទ្រិយទេ ឯអនាគាមិបុគ្គល ឈ្មោះថាលះបង់ហើយ នូវទោមនស្សិន្ទ្រិយផង នឹងចម្រើន នូវអញ្ញិន្ទ្រិយផង។ មួយទៀត បុគ្គលណា នឹងចម្រើននូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាលះបង់ហើយ នូវទោមនស្សិន្ទ្រិយឬ។ បុគ្គល ៦ ពួក នឹងចម្រើន នូវអញ្ញិន្ទ្រិយ តែមិនលះបង់ហើយ នូវទោមនស្សិន្ទ្រិយទេ ឯអនាគាមិបុគ្គល ឈ្មោះថានឹងចម្រើន នូវអញ្ញិន្ទ្រិយផង លះបង់ហើយ នូវទោមនស្សិន្ទ្រិយផង។
[៤៣០] បុគ្គលណា លះបង់ហើយ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយឬ។ ព្រះអរហន្ត លះបង់ហើយ នូវទោមនស្សិន្ទ្រិយ តែនឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយទេ ឯបុគ្គលពីរពួក ឈ្មោះថាលះបង់ហើយ នូវទោមនស្សិន្ទ្រិយផង នឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយផង។ មួយទៀត បុគ្គលណា នឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាលះបង់ហើយ នូវទោមនស្សិន្ទ្រិយឬ។ បុគ្គល ៦ ពួក នឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ តែមិនលះបង់ហើយ នូវទោមនស្សិន្ទ្រិយទេ ឯបុគ្គលពីរពួក ឈ្មោះថានឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយផង លះបង់ហើយ នូវទោមនស្សិន្ទ្រិយផង។
ID: 637827832268269582
ទៅកាន់ទំព័រ៖