ព្រះត្រៃបិដក ភាគ ៩៣

 [៤៣១] បុគ្គល​ណា ចម្រើន​ហើយ នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​នឹង​ចម្រើន នូវ​អញ្ញិ​ន្ទ្រិយ​ឬ។ បុគ្គល​ពីរ​ពួក ចម្រើន​ហើយ នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ តែ​នឹង​មិន​ចម្រើន នូវ​អញ្ញិ​ន្ទ្រិយ​ទេ ឯបុគ្គល ៥ ពួក ឈ្មោះថា​ចម្រើន​ហើយ នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ផង នឹង​ចម្រើន នូវ​អញ្ញិ​ន្ទ្រិយ​ផង។ មួយទៀត បុគ្គល​ណា នឹង​ចម្រើន នូវ​អញ្ញិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​ចម្រើន​ហើយ នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ឬ។ បុគ្គល​ពីរ​ពួក នឹង​ចម្រើន នូវ​អញ្ញិ​ន្ទ្រិយ តែ​មិន​ចម្រើន​ហើយ នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ទេ ឯបុគ្គល ៥ ពួក ឈ្មោះថា​នឹង​ចម្រើន នូវ​អញ្ញិ​ន្ទ្រិយ​ផង ចម្រើន​ហើយ នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ផង។
 [៤៣២] បុគ្គល​ណា ចម្រើន​ហើយ នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​នឹង​ធ្វើឲ្យ​ជាក់ច្បាស់ នូវ​អញ្ញាតា​វិន្ទ្រិយ​ឬ។ ព្រះអរហន្ត ចម្រើន​ហើយ នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ តែ​នឹង​មិន​ធ្វើឲ្យ​ជាក់ច្បាស់ នូវ​អញ្ញាតា​វិន្ទ្រិយ​ទេ ឯបុគ្គល ៦ ពួក ឈ្មោះថា​ចម្រើន​ហើយ នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ផង នឹង​ធ្វើឲ្យ​ជាក់ច្បាស់ នូវ​អញ្ញាតា​វិន្ទ្រិយ​ផង។ មួយទៀត បុគ្គល​ណា នឹង​ធ្វើឲ្យ​ជាក់ច្បាស់ នូវ​អញ្ញាតា​វិន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​ចម្រើន​ហើយ នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ឬ។
ថយ | ទំព័រទី ២៦៣ | បន្ទាប់
ID: 637827832506719099
ទៅកាន់ទំព័រ៖