ព្រះត្រៃបិដក ភាគ ៩៣
បុគ្គលពីរពួក នឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ តែមិនចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយទេ ឯបុគ្គល ៦ ពួក ឈ្មោះថានឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយផង ចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង។
[៤៣៣] បុគ្គលណា នឹងចម្រើនហើយ នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយឬ។ មិនមែនទេ។ មួយទៀត បុគ្គលណា នឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថា នឹងចម្រើនហើយ នូវអញ្ញិន្ទ្រិយឬ។ មិនមែនទេ។
[៤៣៤] បុគ្គលណា មិនកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងមិនលះបង់ នូវទោមនស្សិន្ទ្រិយឬ។ បុគ្គល ៥ ពួក មិនកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយ តែមិនមែនជានឹងមិនលះបង់ នូវទោមនស្សិន្ទ្រិយទេ ឯបុគ្គល ៣ ពួក ឈ្មោះថាមិនកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយផង នឹងមិនលះបង់ នូវទោមនស្សិន្ទ្រិយផង។ មួយទៀត បុគ្គលណា នឹងមិនលះបង់ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយឬ។ ព្រះអរហន្ត នឹងមិនលះបង់ នូវទោមនស្សិន្ទ្រិយ តែមិនមែនជាមិនកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយទេ ឯបុគ្គល ៣ ពួក ឈ្មោះថានឹងមិនលះបង់ នូវទោមនស្សិន្ទ្រិយផង មិនកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយផង។
ID: 637827832765625292
ទៅកាន់ទំព័រ៖