ព្រះត្រៃបិដក ភាគ ៩៣

 [៤៣៥] បុគ្គល​ណា មិនកំណត់​ដឹង​ហើយ នូវ​ចក្ខុន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​នឹង​មិន​ចម្រើន នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ឬ។ ពួក​បុថុជ្ជន​ណា នឹង​បាន​ចំពោះ​នូវ​មគ្គ ពួក​បុថុជ្ជន​នោះ មិនកំណត់​ដឹង​ហើយ នូវ​ចក្ខុន្ទ្រិយ តែ​មិនមែន​ជា​នឹង​មិន​ចម្រើន នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ទេ ឯបុគ្គល ៨ ពួក ឈ្មោះថា​មិនកំណត់​ដឹង​ហើយ នូវ​ចក្ខុន្ទ្រិយ​ផង នឹង​មិន​ចម្រើន នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ផង។ មួយទៀត បុគ្គល​ណា នឹង​មិន​ចម្រើន នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​មិនកំណត់​ដឹង​ហើយ នូវ​ចក្ខុន្ទ្រិយ​ឬ។ ព្រះអរហន្ត នឹង​មិន​ចម្រើន នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ តែ​មិនមែន​ជា​មិនកំណត់​ដឹង​ហើយ នូវ​ចក្ខុន្ទ្រិយ​ទេ ឯបុគ្គល ៨ ពួក ឈ្មោះថា​នឹង​មិន​ចម្រើន នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ផង មិនកំណត់​ដឹង​ហើយ នូវ​ចក្ខុន្ទ្រិយ​ផង។
 [៤៣៦] បុគ្គល​ណា មិនកំណត់​ដឹង​ហើយ នូវ​ចក្ខុន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​នឹង​មិន​ចម្រើន នូវ​អញ្ញិ​ន្ទ្រិយ​ឬ។ បុគ្គល ៧ ពួក មិនកំណត់​ដឹង​ហើយ នូវ​ចក្ខុន្ទ្រិយ តែ​មិនមែន​ជា​នឹង​មិន​ចម្រើន នូវ​អញ្ញិ​ន្ទ្រិយ​ទេ ឯបុគ្គល​ពីរ​ពួក ឈ្មោះថា​មិនកំណត់​ដឹង​ហើយ នូវ​ចក្ខុន្ទ្រិយ​ផង នឹង​មិន​ចម្រើន នូវ​អញ្ញិ​ន្ទ្រិយ​ផង។ មួយទៀត បុគ្គល​ណា នឹង​មិន​ចម្រើន នូវ​អញ្ញិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​មិនកំណត់​ដឹង​ហើយ នូវ​ចក្ខុន្ទ្រិយ​ឬ។ ព្រះអរហន្ត នឹង​មិន​ចម្រើន នូវ​អញ្ញិ​ន្ទ្រិយ តែ​មិនមែន​ជា​មិនកំណត់​ដឹង​ហើយ នូវ​ចក្ខុន្ទ្រិយ​ទេ ឯបុគ្គល​ពីរ​ពួក ឈ្មោះថា​នឹង​មិន​ចម្រើន នូវ​អញ្ញិ​ន្ទ្រិយ​ផង មិនកំណត់​ដឹង​ហើយ នូវ​ចក្ខុន្ទ្រិយ​ផង។
ថយ | ទំព័រទី ២៦៥ | បន្ទាប់
ID: 637827832980392246
ទៅកាន់ទំព័រ៖