ព្រះត្រៃបិដក ភាគ ៩៣

 [៤៣៧] បុគ្គល​ណា មិនកំណត់​ដឹង​ហើយ នូវ​ចក្ខុន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​នឹង​មិន​ធ្វើឲ្យ​ជាក់ច្បាស់ នូវ​អញ្ញាតា​វិន្ទ្រិយ​ឬ។ បុគ្គល ៨ ពួក មិនកំណត់​ដឹង​ហើយ នូវ​ចក្ខុន្ទ្រិយ តែ​មិនមែន​ជា​នឹង​មិន​ធ្វើឲ្យ​ជាក់ច្បាស់ នូវ​អញ្ញាតា​វិន្ទ្រិយ​ទេ ឯ​ពួក​បុថុជ្ជន​ណា នឹង​មិនបាន​ចំពោះ​នូវ​មគ្គ ពួក​បុថុជ្ជន​នោះ ឈ្មោះថា​មិនកំណត់​ដឹង​ហើយ នូវ​ចក្ខុន្ទ្រិយ​ផង នឹង​មិន​ធ្វើឲ្យ​ជាក់ច្បាស់ នូវ​អញ្ញាតា​វិន្ទ្រិយ​ផង។ មួយទៀត បុគ្គល​ណា នឹង​មិន​ធ្វើឲ្យ​ជាក់ច្បាស់ នូវ​អញ្ញាតា​វិន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​មិនកំណត់​ដឹង​ហើយ នូវ​ចក្ខុន្ទ្រិយ​ឬ។ ព្រះអរហន្ត នឹង​មិន​ធ្វើឲ្យ​ជាក់ច្បាស់ នូវ​អញ្ញាតា​វិន្ទ្រិយ តែ​មិនមែន​ជា​មិនកំណត់​ដឹង​ហើយ នូវ​ចក្ខុន្ទ្រិយ​ទេ ឯ​ពួក​បុថុជ្ជន​ណា នឹង​មិនបាន​ចំពោះ​នូវ​មគ្គ ពួក​បុថុជ្ជន​នោះ ឈ្មោះថា​នឹង​មិន​ធ្វើឲ្យ​ជាក់ច្បាស់ នូវ​អញ្ញាតា​វិន្ទ្រិយ​ផង មិនកំណត់​ដឹង​ហើយ នូវ​ចក្ខុន្ទ្រិយ​ផង។
 [៤៣៨] បុគ្គល​ណា មិន​លះបង់​ហើយ នូវ​ទោ​មនស្សិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​នឹង​មិន​ចម្រើន នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ឬ។ ពួក​បុថុជ្ជន​ណា នឹង​បាន​ចំពោះ​នូវ​មគ្គ ពួក​បុថុជ្ជន​នោះ មិន​លះបង់​ហើយ នូវ​ទោ​មនស្សិ​ន្ទ្រិយ តែ​មិនមែន​ជា​នឹង​មិន​ចម្រើន នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ទេ ឯបុគ្គល ៦ ពួក ឈ្មោះថា​មិន​លះបង់​ហើយ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ផង នឹង​មិន​ចម្រើន នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ផង។ មួយទៀត បុគ្គល​ណា នឹង​មិន​ចម្រើន នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​មិន​លះបង់​ហើយ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ឬ។
ថយ | ទំព័រទី ២៦៦ | បន្ទាប់
ID: 637827833192892196
ទៅកាន់ទំព័រ៖