ព្រះត្រៃបិដក ភាគ ៩៣

បុគ្គល ៣ ពួក នឹង​មិន​ចម្រើន នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ តែ​មិនមែន​ជា​នឹង​មិន​លះបង់ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ទេ ឯបុគ្គល ៦ ពួក ឈ្មោះថា​នឹង​មិន​ចម្រើន នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ផង មិន​លះបង់​ហើយ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ផង។
 [៤៣៩] បុគ្គល​ណា មិន​លះបង់​ហើយ នូវ​ទោ​មនស្សិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​នឹង​មិន​ចម្រើន នូវ​អញ្ញិ​ន្ទ្រិយ​ឬ។ បុគ្គល ៦ ពួក មិន​លះបង់​ហើយ នូវ​ទោ​មនស្សិ​ន្ទ្រិយ តែ​មិនមែន​ជា​នឹង​មិន​ចម្រើន នូវ​អញ្ញិ​ន្ទ្រិយ​ទេ ឯ​ពួក​បុថុជ្ជន​ណា នឹង​មិនបាន​ចំពោះ​នូវ​មគ្គ ពួក​បុថុជ្ជន​នោះ ឈ្មោះថា​មិន​លះបង់​ហើយ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ផង នឹង​មិន​ចម្រើន នូវ​អញ្ញិ​ន្ទ្រិយ​ផង។ មួយទៀត បុគ្គល​ណា នឹង​មិន​ចម្រើន នូវ​អញ្ញិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​មិន​លះបង់​ហើយ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ឬ។ បុគ្គល​ពីរ​ពួក នឹង​មិន​ចម្រើន នូវ​អញ្ញិ​ន្ទ្រិយ តែ​មិនមែន​ជា​មិន​លះបង់​ហើយ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ទេ ឯ​ពួក​បុថុជ្ជន​ណា នឹង​មិនបាន​ចំពោះ​នូវ​មគ្គ ពួក​បុថុជ្ជន​នោះ ឈ្មោះថា​មិន​ចម្រើន នូវ​អញ្ញិ​ន្ទ្រិយ​ផង មិន​លះបង់​ហើយ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ផង។
 [៤៤០] បុគ្គល​ណា មិន​លះបង់​ហើយ នូវ​ទោ​មនស្សិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​នឹង​មិន​ធ្វើឲ្យ​ជាក់ច្បាស់ នូវ​អញ្ញាតា​វិន្ទ្រិយ​ឬ។ ឯបុគ្គល ៦ ពួក មិន​លះបង់​ហើយ នូវ​ទោ​មនស្សិ​ន្ទ្រិយ តែ​មិនមែន​ជា​នឹង​មិន​ធ្វើឲ្យ​ជាក់ច្បាស់ នូវ​អញ្ញាតា​វិន្ទ្រិយ​ទេ ឯ​ពួក​បុថុជ្ជន​ណា
ថយ | ទំព័រទី ២៦៧ | បន្ទាប់
ID: 637827833435392189
ទៅកាន់ទំព័រ៖