ព្រះត្រៃបិដក ភាគ ៩៣
នឹងមិនបានចំពោះនូវមគ្គ ពួកបុថុជ្ជននោះ ឈ្មោះថាមិនលះបង់ហើយ នូវទោមនស្សិន្ទ្រិយផង នឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយផង។ មួយទៀត បុគ្គលណា នឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនលះបង់ហើយ នូវទោមនស្សិន្ទ្រិយឬ។ ព្រះអរហន្ត នឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ តែមិនមែនជាមិនលះបង់ហើយ នូវទោមនស្សិន្ទ្រិយទេ ពួកបុថុជ្ជនណា នឹងមិនបានចំពោះនូវមគ្គ ពួកបុថុជ្ជននោះ ឈ្មោះថានឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយផង មិនលះបង់ហើយ នូវទោមនស្សិន្ទ្រិយផង។
[៤៤១] បុគ្គលណា មិនចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនចម្រើន នូវអញ្ញិន្ទ្រិយឬ។ បុគ្គលពីរពួក មិនចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ តែមិនមែនជានឹងមិនចម្រើន នូវអញ្ញិន្ទ្រិយទេ ឯពួកបុថុជ្ជនណា នឹងមិនបានចំពោះនូវមគ្គ ពួកបុថុជ្ជននោះ ឈ្មោះថាមិនចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង នឹងមិនចម្រើន នូវអញ្ញិន្ទ្រិយផង។ មួយទៀត បុគ្គលណា នឹងមិនចម្រើន នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ បុគ្គលពីរពួក នឹងមិនចម្រើន នូវអញ្ញិន្ទ្រិយ តែមិនមែនជាមិនចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយទេ ឯពួកបុថុជ្ជនណា នឹងមិនបានចំពោះនូវមគ្គ ពួកបុថុជ្ជននោះ ឈ្មោះថានឹងមិនចម្រើន នូវអញ្ញិន្ទ្រិយផង មិនចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង។
ID: 637827833650251474
ទៅកាន់ទំព័រ៖