ព្រះត្រៃបិដក ភាគ ៩៣
[៤៤២] បុគ្គលណា មិនចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយឬ។ បុគ្គលពីរពួក មិនចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ តែមិនមែនជានឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយទេ ឯពួកបុថុជ្ជនណា នឹងបានចំពោះនូវមគ្គ ពួកបុថុជ្ជននោះ ឈ្មោះថាមិនចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង នឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយផង។ មួយទៀត បុគ្គលណា នឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ ព្រះអរហន្ត នឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ តែមិនមែនជាមិនចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយទេ ឯពួកបុថុជ្ជនណា នឹងមិនបានចំពោះនូវមគ្គ ពួកបុថុជ្ជននោះ ឈ្មោះថានឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយផង មិនចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង។
[៤៤៣] បុគ្គលណា មិនចម្រើនហើយ នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយឬ។ បុគ្គល ៨ ពួក មិនចម្រើនហើយ នូវអញ្ញិន្ទ្រិយ តែមិនមែនជានឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយទេ ឯពួកបុថុជ្ជនណា នឹងមិនបានចំពោះនូវមគ្គ ពួកបុថុជ្ជននោះ ឈ្មោះថាមិនចម្រើនហើយ នូវអញ្ញិន្ទ្រិយផង នឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយផង។ មួយទៀត បុគ្គលណា
ID: 637827833872439034
ទៅកាន់ទំព័រ៖