ព្រះត្រៃបិដក ភាគ ៩៣
ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ កាលច្យុតចាកចតុវោការភព និងបញ្ចវោការភព កើតឡើងហើយ ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ក្នុងទីនោះ ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ កាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព កើតឡើងហើយផង ជីវិតិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ក្នុងទីនោះ។
[៥១] ជីវិតិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ជីវិតិន្ទ្រិយ របស់ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស និងពួកសត្វកាលចូលទៅកាន់អសញ្ញសត្វនោះ កើតឡើង ក្នុងទីនោះ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ជីវិតិន្ទ្រិយ របស់សត្វទាំងនោះ ក្រៅនេះ កាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព កើតឡើងផង មនិន្ទ្រិយ កើតឡើងហើយផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ក្នុងទីនោះ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់សត្វទាំងនោះ កាលច្យុតចាកចតុវោការភព និងបញ្ចវោការភព កើតឡើងហើយ ក្នុងភង្គក្ខណៈនៃចិត្ត
ID: 637827731427794372
ទៅកាន់ទំព័រ៖