ព្រះត្រៃបិដក ភាគ ៩៣
កើតឡើងហើយ ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់សត្វទាំងអស់នោះ កើតឡើងហើយ ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងឧប្បាទក្ខណៈនៃចិត្តដែលប្រាសចាកសោមនស្ស ក្នុងទីនោះ ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងក្នុងទីនោះទេ មនិន្ទ្រិយ របស់សត្វទាំងនោះ កាលចាប់បដិសន្ធិ ដោយសោមនស្ស កើតឡើងហើយផង សោមនស្សិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយសោមនស្ស ក្នុងបវត្តិកាល ក្នុងទីនោះ។
[៥៤] ឧបេក្ខិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា សទ្ធិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ កាលចូលទៅកាន់សុទ្ធាវាស កើតឡើង ក្នុងទីនោះ ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ ដោយឧបេក្ខា កើតឡើងផង សទ្ធិន្ទ្រិយ កើតឡើងហើយផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយឧបេក្ខា ក្នុងបវត្តិកាល ក្នុងទីនោះ។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។
ID: 637827731921285646
ទៅកាន់ទំព័រ៖