ព្រះត្រៃបិដក ភាគ ៩៣

សទ្ធិន្ទ្រិយ របស់​សត្វ​ទាំងអស់​នោះ កើតឡើង​ហើយ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រាសចាក​ឧបេក្ខា ក្នុង​ទីនោះ ឯឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ សទ្ធិន្ទ្រិយ របស់​សត្វ​ទាំងនោះ កាល​ចាប់បដិសន្ធិ ដោយ​ឧបេក្ខា កើតឡើង​ហើយ​ផង ឧបេ​ក្ខិន្ទ្រិយ កើតឡើង​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រកបដោយ​ឧបេក្ខា ក្នុង​បវត្តិកាល ក្នុង​ទីនោះ។
 [៥៥] ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ណា កើតឡើង ក្នុង​ទីណា បញ្ញិ​ន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងនោះ កាល​ចូល​ទៅកាន់​សុទ្ធាវាស កើតឡើង ក្នុង​ទីនោះ ឯបញ្ញិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងនោះ ក្រៅ​នេះ កាល​ចាប់បដិសន្ធិ ដោយ​ឧបេក្ខា កើតឡើង​ផង បញ្ញិ​ន្ទ្រិយ កើតឡើង​ហើយ​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រកបដោយ​ឧបេក្ខា ក្នុង​បវត្តិកាល ក្នុង​ទីនោះ។ មួយទៀត បញ្ញិ​ន្ទ្រិយ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង ក្នុង​ទីនោះ​ឬ។ បញ្ញិ​ន្ទ្រិយ របស់​សត្វ​ទាំងអស់​នោះ កើតឡើង​ហើយ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រាសចាក​ឧបេក្ខា ក្នុង​ទីនោះ ឯឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង
ថយ | ទំព័រទី ៣០ | បន្ទាប់
ID: 637827732178041640
ទៅកាន់ទំព័រ៖