ព្រះត្រៃបិដក ភាគ ៩៣

ឯមនិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ សទ្ធិន្ទ្រិយ របស់​សត្វ​ទាំងនោះ ក្រៅ​នេះ ប្រកបដោយ​ហេតុ កាល​ចាប់បដិសន្ធិ កើតឡើង​ផង មនិន្ទ្រិយ កើតឡើង​ហើយ​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រកបដោយ​សទ្ធា ក្នុង​បវត្តិកាល ក្នុង​ទីនោះ។ មួយទៀត មនិន្ទ្រិយ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា សទ្ធិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង ក្នុង​ទីនោះ​ឬ។ មនិន្ទ្រិយ របស់​សត្វ​ទាំងអស់​នោះ កើតឡើង​ហើយ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត​ដែល​ប្រាសចាក​សទ្ធា ក្នុង​ទីនោះ ឯសទ្ធិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ មនិន្ទ្រិយ របស់​សត្វ​ទាំងនោះ ដែល​ប្រកបដោយ​ហេតុ កាល​ចាប់បដិសន្ធិ កើតឡើង​ហើយ​ផង សទ្ធិន្ទ្រិយ កើតឡើង​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រកបដោយ​សទ្ធា ក្នុង​បវត្តិកាល ក្នុង​ទីនោះ។
 [៥៩] បញ្ញិ​ន្ទ្រិយ របស់​សត្វ​ណា កើតឡើង ក្នុង​ទីណា មនិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ បញ្ញិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ កាល​ចូល​ទៅកាន់​សុទ្ធាវាស កើតឡើង ក្នុង​ទីនោះ ឯមនិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ បញ្ញិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ ក្រៅ​នេះ ដែល​ប្រកបដោយ​ញាណ កាល​ចាប់បដិសន្ធិ កើតឡើង​ផង មនិន្ទ្រិយ កើតឡើង​ហើយ​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រកបដោយ​ញាណ ក្នុង​បវត្តិកាល ក្នុង​ទីនោះ។
ថយ | ទំព័រទី ៣៣ | បន្ទាប់
ID: 637827732859782530
ទៅកាន់ទំព័រ៖