ព្រះត្រៃបិដក ភាគ ៩៣
មួយទៀត មនិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា បញ្ញិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់សត្វទាំងអស់នោះ កើតឡើងហើយ ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកញាណ ក្នុងទីនោះ ឯបញ្ញិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ មនិន្ទ្រិយ របស់សត្វទាំងនោះ ដែលប្រកបដោយញាណ កាលចាប់បដិសន្ធិ កើតឡើងហើយផង បញ្ញិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយញាណ ក្នុងបវត្តិកាល ក្នុងទីនោះ។
[៦០] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើង សោតិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។ មួយទៀត សោតិន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ មិនមានទេ។
[៦១] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើង ឃានិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។ មួយទៀត ឃានិន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ មិនមានទេ។
[៦២] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើង ឥត្ថិន្ទ្រិយ។បេ។ បុរិសិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយឬ។
ID: 637827733128844937
ទៅកាន់ទំព័រ៖