ព្រះត្រៃបិដក ភាគ ៩៣

កើតឡើង​ហើយ។ មួយទៀត បុរិ​សិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ចក្ខុន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ មិន​មាន​ទេ។
 [៦៣] ចក្ខុន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង ជីវិតិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ​ឬ។ កើតឡើង​ហើយ។ មួយទៀត ជីវិតិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ចក្ខុន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ មិន​មាន​ទេ។
 [៦៤] ចក្ខុន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង សោ​មនស្សិ​ន្ទ្រិយ។បេ។ ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ​ឬ។ កើតឡើង​ហើយ។ មួយទៀត ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ចក្ខុន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ មិន​មាន​ទេ។
 [៦៥] ចក្ខុន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង សទ្ធិន្ទ្រិយ។បេ។ បញ្ញិ​ន្ទ្រិយ មនិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ​ឬ។ កើតឡើង​ហើយ។ មួយទៀត មនិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ចក្ខុន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ មិន​មាន​ទេ។បេ។
 [៦៦] ចក្ខុន្ទ្រិយ របស់​សត្វ​ណា កើតឡើង សោ​តិ​ន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង​ឬ។ បណ្តា​ពួក​សត្វ​ដែល​កើត​ក្នុង​បច្ឆិមភព កាល​ចូល​ទៅកាន់​បញ្ចវោការ​ភព សត្វ​ទាំងឡាយ​ណា ចូល​ទៅកាន់​អរូបភព
ថយ | ទំព័រទី ៣៥ | បន្ទាប់
ID: 637827733422606556
ទៅកាន់ទំព័រ៖