ព្រះត្រៃបិដក ភាគ ៩៣

ឯជីវិតិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ ចក្ខុន្ទ្រិយ របស់​សត្វ​អ្នកមាន​ចក្ខុ​ទាំងនោះ ក្រៅ​នេះ កាល​ចាប់បដិសន្ធិ កើតឡើង​ផង ជីវិតិន្ទ្រិយ នឹង​កើតឡើង​ផង។ មួយទៀត ជីវិតិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ចក្ខុន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ ជីវិតិន្ទ្រិយ របស់​សត្វ​អ្នក​មិន​មាន​ចក្ខុ​ទាំងអស់​នោះ កាល​ច្យុត កាល​ចាប់បដិសន្ធិ នឹង​កើតឡើង ឯចក្ខុន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ ជីវិតិន្ទ្រិយ របស់​សត្វ​អ្នកមាន​ចក្ខុ​ទាំងនោះ កាល​ចាប់បដិសន្ធិ នឹង​កើតឡើង​ផង ចក្ខុន្ទ្រិយ កើតឡើង​ផង។
 [៧១] ចក្ខុន្ទ្រិយ របស់​សត្វ​ណា កើតឡើង សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង​ឬ។ បណ្តា​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព កាល​ចូល​ទៅកាន់​បញ្ចវោការ​ភព សត្វ​ទាំងឡាយ​ណា ជា​អ្នកមាន​ចក្ខុ កើតឡើង ដោយ​ឧបេក្ខា ហើយនឹង​បរិនិព្វាន កាល​សត្វ​ទាំងនោះ ចាប់បដិសន្ធិ ចក្ខុន្ទ្រិយ របស់​សត្វ​ទាំងនោះ កើតឡើង ឯសោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ ចក្ខុន្ទ្រិយ របស់​សត្វ​អ្នកមាន​ចក្ខុ​ទាំងនោះ ក្រៅ​នេះ កាល​ចាប់បដិសន្ធិ កើតឡើង​ផង សោ​មនស្សិ​ន្ទ្រិយ នឹង​កើតឡើង​ផង។ មួយទៀត សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ចក្ខុន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។
ថយ | ទំព័រទី ៣៩ | បន្ទាប់
ID: 637827734318879524
ទៅកាន់ទំព័រ៖