ព្រះត្រៃបិដក ភាគ ៩៣

ឯឃា​និ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ បុរិ​សិន្ទ្រិយ របស់​សត្វ​អ្នកមាន​ឃានៈ​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង​ហើយ​ផង ឃា​និ​ន្ទ្រិ​យកើ​តឡើង​ផង។
 [៨] ឃា​និ​ន្ទ្រិយ របស់​សត្វ​ណា កើតឡើង ជីវិតិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ហើយ​ឬ។ អើ។ មួយទៀត ជីវិតិន្ទ្រិយ របស់​សត្វ​ណា កើតឡើង​ហើយ ឃា​និ​ន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ ជីវិតិន្ទ្រិយ របស់​សត្វ​អ្នក​មិន​មាន​ឃានៈ​ទាំងអស់​នោះ កាល​ច្យុត កាល​ចាប់បដិសន្ធិ កើតឡើង​ហើយ ឯឃា​និ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ ជីវិតិន្ទ្រិយ របស់​សត្វ​អ្នកមាន​ឃានៈ​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង​ហើយ​ផង ឃា​និ​ន្ទ្រិយ កើតឡើង​ផង។
 [៩] ឃា​និ​ន្ទ្រិយ របស់​សត្វ​ណា កើតឡើង សោ​មនស្សិ​ន្ទ្រិយ។បេ។ ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ហើយ​ឬ។ អើ។ មួយទៀត ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ណា កើតឡើង​ហើយ ឃា​និ​ន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​អ្នក​មិន​មាន​ឃានៈ​ទាំងអស់​នោះ កាល​ច្យុត កាល​ចាប់បដិសន្ធិ កើតឡើង​ហើយ ឯឃា​និ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​អ្នកមាន​ឃានៈ​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង​ហើយ​ផង ឃា​និ​ន្ទ្រិយ កើតឡើង​ផង។
ថយ | ទំព័រទី ៤ | បន្ទាប់
ID: 637827724673482691
ទៅកាន់ទំព័រ៖