ព្រះត្រៃបិដក ភាគ ៩៣
សោមនស្សិន្ទ្រិយ របស់សត្វ អ្នកមិនមានចក្ខុទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ នឹងកើតឡើង ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ សោមនស្សិន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង ចក្ខុន្ទ្រិយ កើតឡើងផង។
[៧២] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើង ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព សត្វទាំងឡាយណា អ្នកមានចក្ខុ កើតឡើង ដោយសោមនស្ស ហើយនឹងបរិនិព្វាន កាលសត្វទាំងនោះ ចាប់បដិសន្ធិ ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ចក្ខុន្ទ្រិយ របស់សត្វ អ្នកមានចក្ខុទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង ឧបេក្ខិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ ឧបេក្ខិន្ទ្រិយ របស់សត្វអ្នកមិនមានចក្ខុទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ នឹងកើតឡើង ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ ឧបេក្ខិន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង ចក្ខុន្ទ្រិយ កើតឡើងផង។
ID: 637827734519985125
ទៅកាន់ទំព័រ៖