ព្រះត្រៃបិដក ភាគ ៩៣
កាលសត្វទាំងនោះ ចាប់បដិសន្ធិ ឃានិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ឃានិន្ទ្រិយ របស់សត្វ អ្នកមានឃានៈទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង ឥត្ថិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត ឥត្ថិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ ឥត្ថិន្ទ្រិយ របស់សត្វអ្នកមិនមានឃានៈទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ នឹងកើតឡើង ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ ឥត្ថិន្ទ្រិយ របស់សត្វអ្នកមានឃានៈទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង ឃានិន្ទ្រិយ កើតឡើងផង។
[៧៥] ឃានិន្ទ្រិយ របស់សត្វណា កើតឡើង បុរិសិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព សត្វទាំងឡាយណា ចូលទៅកាន់រូបាវចរភព និងអរូបាវចរភព ហើយនឹងបរិនិព្វាន មួយទៀត ស្ត្រីទាំងឡាយណា សំដែងនូវភពពីរបី ដោយឥត្ថីភាពនុ៎ះឯង ហើយនឹងបរិនិព្វាន កាលសត្វទាំងនោះ ចាប់បដិសន្ធិ ឃានិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ឃានិន្ទ្រិយ របស់សត្វអ្នកមានឃានៈទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង បុរិសិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត បុរិសិន្ទ្រិយ របស់សត្វណា នឹងកើតឡើង
ID: 637827734956860100
ទៅកាន់ទំព័រ៖