ព្រះត្រៃបិដក ភាគ ៩៣

កាល​ចូល​ទៅកាន់​កាមាវចរ​ភព សត្វ​ទាំងឡាយ​ណា អ្នកមាន​ឃានៈ កើតឡើង ដោយ​ឧបេក្ខា ហើយនឹង​បរិនិព្វាន កាល​សត្វ​ទាំងនោះ ចាប់បដិសន្ធិ ឃា​និ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ កើតឡើង ឯសោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ ឃា​និ​ន្ទ្រិយ របស់​សត្វ​អ្នកមាន​ឃានៈ​ទាំងនោះ ក្រៅ​នេះ កាល​ចាប់បដិសន្ធិ កើតឡើង​ផង សោ​មនស្សិ​ន្ទ្រិយ នឹង​កើតឡើង​ផង។ មួយទៀត សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ឃា​និ​ន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​អ្នក​មិន​មាន​ឃានៈ​ទាំងអស់​នោះ កាល​ច្យុត កាល​ចាប់បដិសន្ធិ នឹង​កើតឡើង ឯឃា​និ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ អ្នកមាន​ឃានៈ​ទាំងនោះ កាល​ចាប់បដិសន្ធិ នឹង​កើតឡើង​ផង ឃា​និ​ន្ទ្រិយ កើតឡើង​ផង។
 [៧៨] ឃា​និ​ន្ទ្រិយ របស់​សត្វ​ណា កើតឡើង ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង​ឬ។ បណ្តា​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព កាល​ចូល​ទៅកាន់​កាមាវចរ​ភព សត្វ​ទាំងឡាយ​ណា អ្នកមាន​ឃានៈ កើតឡើង ដោយ​សោមនស្ស ហើយនឹង​បរិនិព្វាន កាល​សត្វ​ទាំងនោះ ចាប់បដិសន្ធិ ឃា​និ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ កើតឡើង ឯឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ ឃា​និ​ន្ទ្រិយ របស់​សត្វ​អ្នកមាន​ឃានៈ​ទាំងនោះ ក្រៅ​នេះ កាល​ចាប់បដិសន្ធិ កើតឡើង​ផង
ថយ | ទំព័រទី ៤៤ | បន្ទាប់
ID: 637827735402087395
ទៅកាន់ទំព័រ៖