ព្រះត្រៃបិដក ភាគ ៩៣
ឧបេក្ខិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ ឧបេក្ខិន្ទ្រិយ របស់សត្វអ្នកមិនមានឃានៈទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ នឹងកើតឡើង ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ ឧបេក្ខិន្ទ្រិយ របស់សត្វអ្នកមានឃានៈទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង ឃានិន្ទ្រិយ កើតឡើងផង។
[៧៩] ឃានិន្ទ្រិយ របស់សត្វណា កើតឡើង សទ្ធិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព ឃានិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ឯសទ្ធិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងទេ ឃានិន្ទ្រិយ របស់សត្វអ្នកមានឃានៈទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង សទ្ធិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ សទ្ធិន្ទ្រិយ របស់សត្វអ្នកមិនមានឃានៈទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ នឹងកើតឡើង ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ សទ្ធិន្ទ្រិយ របស់សត្វ អ្នកមានឃានៈទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង ឃានិន្ទ្រិយ កើតឡើងផង។
[៨០] ឃានិន្ទ្រិយ របស់សត្វណា កើតឡើង បញ្ញិន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។
ID: 637827735647711928
ទៅកាន់ទំព័រ៖