ព្រះត្រៃបិដក ភាគ ៩៣
[១០] ឃានិន្ទ្រិយ របស់សត្វណា កើតឡើង សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ មនិន្ទ្រិយ របស់សត្វអ្នកមិនមានឃានៈទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ កើតឡើងហើយ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ មនិន្ទ្រិយ របស់សត្វអ្នកមានឃានៈទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងហើយផង ឃានិន្ទ្រិយ កើតឡើងផង។
[១១] ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើង បុរិសិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។ មួយទៀត បុរិសិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ឥត្ថិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ បុរិសិន្ទ្រិយ របស់សត្វទាំងអស់នោះ មិនមែនជាស្ត្រី កាលច្យុត កាលចាប់បដិសន្ធិ កើតឡើងហើយ ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ បុរិសិន្ទ្រិយ របស់ស្ត្រីទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងហើយផង ឥត្ថិន្ទ្រិយ កើតឡើងផង។
[១២] ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើង ជីវិតិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ឥត្ថិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។
ID: 637827724944432093
ទៅកាន់ទំព័រ៖