ព្រះត្រៃបិដក ភាគ ៩៣

 [៨៨] បុរិ​សិន្ទ្រិយ របស់​សត្វ​ណា កើតឡើង សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង​ឬ។ បណ្តា​ពួក​បុរស ដែល​កើត​ក្នុង​បច្ឆិមភព កាល​ចាប់បដិសន្ធិ ពួក​បុរស​ណា កើតឡើង​ដោយ​ឧបេក្ខា ហើយនឹង​បរិនិព្វាន កាល​បុរស​ទាំងនោះ ចាប់បដិសន្ធិ បុរិ​សិន្ទ្រិយ របស់​បុរស​ទាំងនោះ កើតឡើង ឯសោ​មនស្សិ​ន្ទ្រិយ របស់​បុរស​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ បុរិ​សិន្ទ្រិយ របស់​បុរស​ទាំងនោះ ក្រៅ​នេះ កាល​ចាប់បដិសន្ធិ កើតឡើង​ផង សោ​មនស្សិ​ន្ទ្រិយ នឹង​កើតឡើង​ផង។ មួយទៀត សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង បុរិ​សិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​មិនមែន​ជា​បុរស​ទាំងអស់​នោះ កាល​ច្យុត កាល​ចាប់បដិសន្ធិ នឹង​កើតឡើង ឯបុរិ​សិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ សោ​មនស្សិ​ន្ទ្រិយ របស់​បុរស​ទាំងនោះ កាល​ចាប់បដិសន្ធិ នឹង​កើតឡើង​ផង បុរិ​សិន្ទ្រិយ កើតឡើង​ផង។
 [៨៩] បុរិ​សិន្ទ្រិយ របស់​សត្វ​ណា កើតឡើង ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង​ឬ។ បណ្តា​ពួក​បុរស ដែល​កើត​ក្នុង​បច្ឆិមភព កាល​ចាប់បដិសន្ធិ ពួក​បុរស​ណា កើតឡើង ដោយ​សោមនស្ស ហើយនឹង​បរិនិព្វាន កាល​បុរស​ទាំងនោះ ចាប់បដិសន្ធិ បុរិ​សិន្ទ្រិយ របស់​បុរស​ទាំងនោះ កើតឡើង ឯឧបេ​ក្ខិន្ទ្រិយ របស់​បុរស​ទាំងនោះ
ថយ | ទំព័រទី ៥១ | បន្ទាប់
ID: 637827737081663716
ទៅកាន់ទំព័រ៖