ព្រះត្រៃបិដក ភាគ ៩៣
នឹងមិនកើតឡើងទេ បុរិសិន្ទ្រិយ របស់បុរសទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង ឧបេក្ខិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងកើតឡើង បុរិសិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ ឧបេក្ខិន្ទ្រិយ របស់សត្វមិនមែនជាបុរសទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ នឹងកើតឡើង ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ ឧបេក្ខិន្ទ្រិយ របស់បុរសទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង បុរិសិន្ទ្រិយ កើតឡើងផង។
[៩០] បុរិសិន្ទ្រិយ របស់សត្វណា កើតឡើង សទ្ធិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បុរិសិន្ទ្រិយ របស់បុរសទាំងនោះ ដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ កើតឡើង ឯសទ្ធិន្ទ្រិយ របស់បុរសទាំងនោះ នឹងមិនកើតឡើងទេ បុរិសិន្ទ្រិយ របស់បុរសទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង សទ្ធិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា នឹងកើតឡើង បុរិសិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ សទ្ធិន្ទ្រិយ របស់សត្វមិនមែនជាបុរសទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ នឹងកើតឡើង ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ សទ្ធិន្ទ្រិយ របស់បុរសទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង បុរិសិន្ទ្រិយ កើតឡើងផង។
ID: 637827737292757394
ទៅកាន់ទំព័រ៖