ព្រះត្រៃបិដក ភាគ ៩៣
ជីវិតិន្ទ្រិយ របស់សត្វទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង សោមនស្សិន្ទ្រិយ នឹងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ជីវិតិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ សោមនស្សិន្ទ្រិយ របស់សត្វទាំងអស់នោះ កាលច្យុត នឹងកើតឡើង ក្នុងភង្គក្ខណៈនៃចិត្តក្នុងបវត្តិកាល ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ សោមនស្សិន្ទ្រិយ របស់សត្វទាំងអស់នោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង ជីវិតិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល។
[៩៣] ជីវិតិន្ទ្រិយ របស់សត្វណា កើតឡើង ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បច្ឆិមចិត្ត ដែលប្រកបដោយសោមនស្ស ក្នុងលំដាប់នៃចិត្តណា នឹងកើតឡើង ក្នុងឧប្បាទក្ខណៈនៃបច្ឆិមចិត្ត ជីវិតិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ជីវិតិន្ទ្រិយ របស់សត្វទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង ឧបេក្ខិន្ទ្រិយ នឹងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ជីវិតិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។
ID: 637827737708718498
ទៅកាន់ទំព័រ៖