ព្រះត្រៃបិដក ភាគ ៩៣
[៩៦] សោមនស្សិន្ទ្រិយ របស់សត្វណា កើតឡើង សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ក្នុងឧប្បាទក្ខណៈនៃបច្ឆិមចិត្ត ដែលប្រកបដោយសោមនស្ស ឯមនិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ ដោយសោមនស្ស កើតឡើងផង មនិន្ទ្រិយ នឹងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយសោមនស្ស ក្នុងបវត្តិកាល។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងកើតឡើង សោមនស្សិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ មនិន្ទ្រិយ របស់សត្វដែលចូលកាន់និរោធ និងអសញ្ញសត្វទាំងអស់នោះ នឹងកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកសោមនស្ស ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ មនិន្ទ្រិយ របស់សត្វទាំងនោះ កាលចាប់បដិសន្ធិ ដោយសោមនស្ស នឹងកើតឡើងផង សោមនស្សិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយសោមនស្ស ក្នុងបវត្តិកាល។
[៩៧] ឧបេក្ខិន្ទ្រិយ របស់សត្វណា កើតឡើង សទ្ធិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ក្នុងឧប្បាទក្ខណៈនៃបច្ឆិមចិត្ត ដែលប្រកបដោយឧបេក្ខា
ID: 637827738421544610
ទៅកាន់ទំព័រ៖