ព្រះត្រៃបិដក ភាគ ៩៣
ជីវិតិន្ទ្រិយ របស់សត្វទាំងអស់នោះ មិនមែនជាស្ត្រី កាលច្យុត កាលចាប់បដិសន្ធិ កើតឡើងហើយ ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ ជីវិតិន្ទ្រិយ របស់ស្ត្រីទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងហើយផង ឥត្ថិន្ទ្រិយ កើតឡើងផង។
[១៣] ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើង សោមនស្សិន្ទ្រិយ។បេ។ ឧបេក្ខិន្ទ្រិយ សទ្ធិន្ទ្រិយ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ឥត្ថិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ មនិន្ទ្រិយ របស់សត្វទាំងអស់នោះ មិនមែនជាស្ត្រី កាលច្យុត កាលចាប់បដិសន្ធិ កើតឡើងហើយ ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ មនិន្ទ្រិយ របស់ស្ត្រីទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងហើយផង ឥត្ថិន្ទ្រិយ កើតឡើងផង។
[១៤] បុរិសិន្ទ្រិយ របស់សត្វណា កើតឡើង ជីវិតិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា កើតឡើងហើយ បុរិសិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ ជីវិតិន្ទ្រិយ របស់សត្វទាំងអស់នោះ មិនមែនជាបុរស កាលច្យុត កាលចាប់បដិសន្ធិ កើតឡើងហើយ ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ ជីវិតិន្ទ្រិយ របស់បុរសទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងហើយផង បុរិសិន្ទ្រិយ កើតឡើងផង។
ID: 637827725194431726
ទៅកាន់ទំព័រ៖