ព្រះត្រៃបិដក ភាគ ៩៣

មនិន្ទ្រិយ របស់​សត្វ​ទាំងនោះ ដែល​ប្រកបដោយ​ហេតុ កាល​ចាប់បដិសន្ធិ នឹង​កើតឡើង​ផង សទ្ធិន្ទ្រិយ កើតឡើង​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រកបដោយ​សទ្ធា ក្នុង​បវត្តិកាល។
 [១០០] បញ្ញិ​ន្ទ្រិយ របស់​សត្វ​ណា កើតឡើង មនិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង​ឬ។ បញ្ញិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ កើតឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​បច្ឆិម​ចិត្ត ឯមនិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ បញ្ញិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ ក្រៅ​នេះ ដែល​ប្រកបដោយ​ញាណ កាល​ចាប់បដិសន្ធិ កើតឡើង​ផង មនិន្ទ្រិយ នឹង​កើតឡើង​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រកបដោយ​ញាណ ក្នុង​បវត្តិកាល។ មួយទៀត មនិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង បញ្ញិ​ន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ មនិន្ទ្រិយ របស់​សត្វ​ដែល​ចូលកាន់​និរោធ និង​អសញ្ញ​សត្វ​ទាំងអស់​នោះ នឹង​កើតឡើង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រាសចាក​ញាណ ឯបញ្ញិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ មនិន្ទ្រិយ របស់​សត្វ​ទាំងនោះ ដែល​ប្រកបដោយ​ញាណ កាល​ចាប់បដិសន្ធិ នឹង​កើតឡើង​ផង បញ្ញិ​ន្ទ្រិយ កើតឡើង​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រកបដោយ​ញាណ ក្នុង​បវត្តិកាល។
 [១០១] ចក្ខុន្ទ្រិយ កើតឡើង ក្នុង​ទីណា។បេ។
ថយ | ទំព័រទី ៦០ | បន្ទាប់
ID: 637827739204234422
ទៅកាន់ទំព័រ៖