ព្រះត្រៃបិដក ភាគ ៩៣

ឃា​និ​ន្ទ្រិយ នឹង​កើតឡើង​ផង ក្នុង​ទីនោះ។ មួយទៀត ឃា​និ​ន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា ចក្ខុន្ទ្រិយ របស់​សត្វ​នោះ កើតឡើង ក្នុង​ទីនោះ​ឬ។ ឃា​និ​ន្ទ្រិយ របស់​សត្វ​អ្នក​មិន​មាន​ចក្ខុ​ទាំងនោះ កាល​ច្យុត​ចាក​កាមាវចរ​ភព កាល​ចូល​ទៅកាន់​កាមាវចរ​ភព នឹង​កើតឡើង ក្នុង​ទីនោះ ឯចក្ខុន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ឃា​និ​ន្ទ្រិយ របស់​សត្វ​អ្នកមាន​ចក្ខុ​ទាំងនោះ កាល​ចូល​ទៅកាន់​កាមាវចរ​ភព នឹង​កើតឡើង​ផង ចក្ខុន្ទ្រិយ កើតឡើង​ផង ក្នុង​ទីនោះ។
 [១០៤] ចក្ខុន្ទ្រិយ របស់​សត្វ​ណា កើតឡើង ក្នុង​ទីណា ឥត្ថិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ បណ្តា​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព កាល​ចូល​ទៅកាន់​កាមាវចរ​ភព កាល​ចូល​ទៅកាន់​រូបាវចរ​ភព ពួក​បុរស​ណា សំដែង​នូវ​ភព​ពីរ-បី ដោយ​បុរិសភាព​នុ៎ះឯង ហើយ​នឹង​បរិ​និពា្វន កាល​សត្វ​ទាំងនោះ ចាប់បដិសន្ធិ ចក្ខុន្ទ្រិយ របស់​សត្វ​ទាំងនោះ កើតឡើង ក្នុង​ទីនោះ ឯឥត្ថិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ចក្ខុន្ទ្រិយ របស់​សត្វ​អ្នកមាន​ចក្ខុ​ទាំងនោះ ក្រៅ​នេះ កាល​ចូល​ទៅកាន់​កាមាវចរ​ភព កើតឡើង​ផង ឥត្ថិន្ទ្រិយ នឹង​កើតឡើង​ផង ក្នុង​ទីនោះ។ មួយទៀត ឥត្ថិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា ចក្ខុន្ទ្រិយ របស់​សត្វ​នោះ
ថយ | ទំព័រទី ៦២ | បន្ទាប់
ID: 637827739687362828
ទៅកាន់ទំព័រ៖