ព្រះត្រៃបិដក ភាគ ៩៣
កើតឡើង ក្នុងទីនោះឬ។ ឥត្ថិន្ទ្រិយ របស់សត្វអ្នកមិនមានចក្ខុទាំងនោះ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព នឹងកើតឡើង ក្នុងទីនោះ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ឥត្ថិន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ កាលចូលទៅកាន់កាមាវចរភព នឹងកើតឡើងផង ចក្ខុន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។
[១០៥] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើងក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព កាលចូលទៅកាន់រូបាវចរភព ពួកស្ត្រីណា សំដែងនូវភពពីរ-បី ដោយឥត្ថីភាពនុ៎ះឯង ហើយនឹងបរិនិពា្វន កាលស្ត្រីទាំងនោះ ចាប់បដិសន្ធិ ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ចក្ខុន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ ក្រៅនេះ កាលចូលទៅកាន់កាមាវចរភព កើតឡើងផង បុរិសិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត បុរិសិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ បុរិសិន្ទ្រិយ របស់សត្វអ្នកមិនមានចក្ខុទាំងនោះ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព នឹងកើតឡើង ក្នុងទីនោះ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ
ID: 637827739916602817
ទៅកាន់ទំព័រ៖