ព្រះត្រៃបិដក ភាគ ៩៣
[១១១] ឃានិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព ពួកបុរសណា សំដែងនូវភពពីរ-បី ដោយបុរិសភាពនុ៎ះឯង ហើយនឹងបរិនិពា្វន កាលសត្វទាំងនោះ ចាប់បដិសន្ធិ ឃានិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឃានិន្ទ្រិយ របស់សត្វអ្នកមានឃានៈទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង ឥត្ថិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត ឥត្ថិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ឥត្ថិន្ទ្រិយ របស់សត្វអ្នកមិនមានឃានៈទាំងនោះ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព នឹងកើតឡើង ក្នុងទីនោះ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ឥត្ថិន្ទ្រិយ របស់សត្វអ្នកមានឃានៈទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង ឃានិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។
[១១២] ឃានិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព ពួកស្ត្រីណា សំដែងនូវភពពីរ-បី ដោយឥត្ថីភាពនុ៎ះឯង ហើយនឹងបរិនិពា្វន
ID: 637827741161393690
ទៅកាន់ទំព័រ៖