ព្រះត្រៃបិដក ភាគ ៩៣
[១៥] បុរិសិន្ទ្រិយ របស់សត្វណា កើតឡើង សោមនស្សិន្ទ្រិយ។បេ។ ឧបេក្ខិន្ទ្រិយ សទ្ធិន្ទ្រិយ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា កើតឡើងហើយ បុរិសិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ មនិន្ទ្រិយ របស់សត្វទាំងអស់នោះ មិនមែនជាបុរស កាលច្យុត កាលចាប់បដិសន្ធិ កើតឡើងហើយ ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ មនិន្ទ្រិយ របស់បុរសទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងហើយផង បុរិសិន្ទ្រិយ កើតឡើងផង។
[១៦] ជីវិតិន្ទ្រិយ របស់សត្វណា កើតឡើង សោមនស្សិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ជីវិតិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ សោមនស្សិន្ទ្រិយ របស់សត្វទាំងអស់នោះ កាលច្យុត កើតឡើងហើយ ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ សោមនស្សិន្ទ្រិយ របស់សត្វទាំងអស់នោះ កាលចាប់បដិសន្ធិ កើតឡើងហើយផង ជីវិតិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល។
[១៧] ជីវិតិន្ទ្រិយ របស់សត្វណា កើតឡើង ឧបេក្ខិន្ទ្រិយ។បេ។ សទ្ធិន្ទ្រិយ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា
ID: 637827725476306731
ទៅកាន់ទំព័រ៖