ព្រះត្រៃបិដក ភាគ ៩៣
[១២០] ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បណ្តាពួកស្ត្រី ដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ ពួកស្ត្រីណា កើតឡើង ដោយឧបេក្ខា ហើយនឹងបរិនិព្វាន កាលស្ត្រីទាំងនោះ ចាប់បដិសន្ធិ ឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ កើតឡើង ក្នុងទីនោះ ឯសោមនស្សិន្ទ្រិយ របស់ស្ត្រីទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង សោមនស្សិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ សោមនស្សិន្ទ្រិយ របស់ពួកសត្វមិនមែនជាស្ត្រី កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព និងពួករូបាវចរសត្វនោះ នឹងកើតឡើង ក្នុងទីនោះ ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ សោមនស្សិន្ទ្រិយ របស់ស្ត្រីទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង ឥត្ថិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។
[១២១] ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បណ្តាពួកស្ត្រី ដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ ពួកស្ត្រីណា កើតឡើង ដោយសោមនស្ស ហើយនឹងបរិនិព្វាន កាលស្ត្រីទាំងនោះ ចាប់បដិសន្ធិ
ID: 637827742816273655
ទៅកាន់ទំព័រ៖