ព្រះត្រៃបិដក ភាគ ៩៣

ឥត្ថិន្ទ្រិយ របស់​ស្ត្រី​ទាំងនោះ កើតឡើង ក្នុង​ទីនោះ ឯឧបេ​ក្ខិន្ទ្រិយ របស់​ស្ត្រី​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ឥត្ថិន្ទ្រិយ របស់​ស្ត្រី​ទាំងនោះ ក្រៅ​នេះ កាល​ចាប់បដិសន្ធិ កើតឡើង​ផង ឧបេ​ក្ខិន្ទ្រិយ នឹង​កើតឡើង​ផង ក្នុង​ទីនោះ។ មួយទៀត ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា ឥត្ថិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង ក្នុង​ទីនោះ​ឬ។ ឧបេ​ក្ខិន្ទ្រិយ របស់​ពួក​សត្វ​មិនមែន​ជា​ស្ត្រី កាល​ច្យុត​ចាក​កាមាវចរ​ភព កាល​ចូល​ទៅកាន់​កាមាវចរ​ភព និង​ពួក​រូបាវចរ​សត្វ និង​ពួក​អរូបាវចរ​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ ឯឥត្ថិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ឧបេ​ក្ខិន្ទ្រិយ របស់​ស្ត្រី​ទាំងនោះ កាល​ចាប់បដិសន្ធិ នឹង​កើតឡើង​ផង ឥត្ថិន្ទ្រិយ កើតឡើង​ផង ក្នុង​ទីនោះ។
 [១២២] ឥត្ថិន្ទ្រិយ របស់​សត្វ​ណា កើតឡើង ក្នុង​ទីណា សទ្ធិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ ឥត្ថិន្ទ្រិយ របស់​ស្ត្រី​ទាំងនោះ ដែល​កើត​ក្នុង​បច្ឆិមភព កាល​ចាប់បដិសន្ធិ កើតឡើង ក្នុង​ទីនោះ ឯសទ្ធិន្ទ្រិយ របស់​ស្ត្រី​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ឥត្ថិន្ទ្រិយ របស់​ស្ត្រី​ទាំងនោះ ក្រៅ​នេះ កាល​ចាប់បដិសន្ធិ កើតឡើង​ផង សទ្ធិន្ទ្រិយ នឹង​កើតឡើង​ផង ក្នុង​ទីនោះ។ មួយទៀត សទ្ធិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា
ថយ | ទំព័រទី ៧៦ | បន្ទាប់
ID: 637827743021599607
ទៅកាន់ទំព័រ៖