ព្រះត្រៃបិដក ភាគ ៩៣
ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ បុរិសិន្ទ្រិយ របស់បុរសទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង សោមនស្សិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ កើតឡើងក្នុងទីនោះឬ។ សោមនស្សិន្ទ្រិយ របស់ពួកសត្វមិនមែនជាបុរស កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព និងពួករូបាវចរសត្វនោះ នឹងកើតឡើង ក្នុងទីនោះ ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ សោមនស្សិន្ទ្រិយ របស់បុរសទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង បុរិសិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។
[១២៦] បុរិសិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បណ្តាពួកបុរស ដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ ពួកបុរសណា កើតឡើង ដោយសោមនស្ស ហើយនឹងបរិនិព្វាន កាលសត្វទាំងនោះ ចាប់បដិសន្ធិ បុរិសិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ បុរិសិន្ទ្រិយ របស់បុរសទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង ឧបេក្ខិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។
ID: 637827743669748287
ទៅកាន់ទំព័រ៖