ព្រះត្រៃបិដក ភាគ ៩៣
សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ កាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព នឹងកើតឡើងផង ជីវិតិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ក្នុងទីនោះ។
[១២៩] ជីវិតិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បច្ឆិមចិត្ត ដែលប្រកបដោយសោមនស្ស ក្នុងលំដាប់នៃចិត្តណា នឹងកើតឡើង ក្នុងឧប្បាទក្ខណៈនៃបច្ឆិមចិត្ត ជីវិតិន្ទ្រិយ របស់សត្វទាំងនោះ កាលចូលទៅកាន់អសញ្ញសត្វ កើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ជីវិតិន្ទ្រិយ របស់សត្វទាំងនោះ ក្រៅនេះ កាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព កើតឡើងផង ឧបេក្ខិន្ទ្រិយ នឹងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ក្នុងទីនោះ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វនោះ កើតឡើងក្នុងទីនោះឬ។ ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ កាលច្យុតចាកចតុវោការភព និងបញ្ចវោការភព នឹងកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ក្នុងទីនោះ ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ
ID: 637827744338823413
ទៅកាន់ទំព័រ៖