ព្រះត្រៃបិដក ភាគ ៩៣
ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ មនិន្ទ្រិយ របស់សត្វដែលប្រកបដោយហេតុទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង សទ្ធិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយសទ្ធា ក្នុងបវត្តិកាល ក្នុងទីនោះ។
[១៣៧] បញ្ញិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា មនិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បញ្ញិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ក្នុងឧប្បាទក្ខណៈនៃបច្ឆិមចិត្ត ក្នុងទីនោះ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ បញ្ញិន្ទ្រិយ របស់សត្វជាញាណសម្បយុត្តទំាងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង មនិន្ទ្រិយ នឹងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយញាណ ក្នុងបវត្តិកាល ក្នុងទីនោះ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា បញ្ញិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់សត្វទាំងអស់នោះ នឹងកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកញាណ ក្នុងទីនោះ ឯបញ្ញិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ មនិន្ទ្រិយ របស់សត្វជាញាណសម្បយុត្តទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង បញ្ញិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយញាណ ក្នុងបវត្តិកាល ក្នុងទីនោះ។
ID: 637827746260684648
ទៅកាន់ទំព័រ៖