ព្រះត្រៃបិដក ភាគ ៩៣

សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ មនិន្ទ្រិយ របស់​ពួក​សត្វ​ដែល​ចូលកាន់​និរោធ និង​ពួក​អសញ្ញ​សត្វ​ទាំងអស់​នោះ កើតឡើង​ហើយ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត​ដែល​ប្រាសចាក​សោមនស្ស ឯសោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ មនិន្ទ្រិយ របស់​សត្វ​ទាំងនោះ កាល​ចាប់បដិសន្ធិ ដោយ​សោមនស្ស កើតឡើង​ហើយ​ផង សោ​មនស្សិ​ន្ទ្រិយ កើតឡើង​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រកបដោយ​សោមនស្ស ក្នុង​បវត្តិកាល។
 [២០] ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ណា កើតឡើង សទ្ធិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ហើយ​ឬ។ អើ។ មួយទៀត សទ្ធិន្ទ្រិយ របស់​សត្វ​ណា កើតឡើង​ហើយ ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ សទ្ធិន្ទ្រិយ​របស់​ពួក​សត្វ​ដែល​ចូលកាន់​និរោធ និង​ពួក​អសញ្ញ​សត្វ​ទាំងអស់​នោះ កើតឡើង​ហើយ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រាសចាក​ឧបេក្ខា ឯឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ សទ្ធិន្ទ្រិយ របស់​សត្វ​ទាំងនោះ កាល​ចាប់បដិសន្ធិ ដោយ​ឧបេក្ខា កើតឡើង​ហើយ​ផង ឧបេ​ក្ខិន្ទ្រិយ កើតឡើង​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រកបដោយ​ឧបេក្ខា ក្នុង​បវត្តិកាល។
ថយ | ទំព័រទី ៩ | បន្ទាប់
ID: 637827725959061800
ទៅកាន់ទំព័រ៖