ព្រះត្រៃបិដក ភាគ ៩៣

 [១៣៨] ចក្ខុន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង សោ​តិ​ន្ទ្រិយ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ឬ។ ចក្ខុន្ទ្រិយ របស់​សត្វ​អ្នក​មិន​មាន​ចក្ខុ​ទាំងអស់​នោះ កាល​ច្យុត កាល​ចាប់បដិសន្ធិ មិនកើត​ឡើង ឯសោ​តិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង​ទេ បណ្តា​ពួក​សត្វ ដែល​បរិនិព្វាន ក្នុង​បញ្ចវោការ​ភព និង​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​អរូបភព ពួក​សត្វ​ណា ចូល​ទៅកាន់​អរូបភព​ហើយ នឹង​បរិ​និពា្វន កាល​សត្វ​ទាំងនោះ​ច្យុត ចក្ខុន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង សោ​តិ​ន្ទ្រិយ នឹង​មិនកើត​ឡើង​ផង។ មួយទៀត សោ​តិ​ន្ទ្រិយ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ចក្ខុន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ បណ្តា​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព កាល​ចូល​ទៅកាន់​បញ្ចវោការ​ភព ពួក​សត្វ​ណា ចូល​ទៅកាន់​អរូបភព​ហើយ នឹង​បរិ​និពា្វន កាល​សត្វ​ទាំងនោះ ចាប់បដិសន្ធិ សោ​តិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ឯចក្ខុន្ទ្រិយ​របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ បណ្តា​ពួក​សត្វ ដែ​លប​រិ​និពា្វន ក្នុង​បញ្ចវោការ​ភព និង​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​អរូបភព ពួក​សត្វ​ណា ចូល​ទៅកាន់​អរូបភព​ហើយ នឹង​បរិ​និពា្វន កាល​សត្វ​ទាំងនោះ​ច្យុត សោ​តិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ផង ចក្ខុន្ទ្រិយ មិនកើត​ឡើង​ផង។
ថយ | ទំព័រទី ៩០ | បន្ទាប់
ID: 637827746551153331
ទៅកាន់ទំព័រ៖