ព្រះត្រៃបិដក ភាគ ៩៣
អភិធម្មបិដក
យមកៈ សត្តមភាគ
ឥន្ទ្រិយយមកៈ
បវត្តិវារៈ
[១] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើង សោតិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។ មួយទៀត សោតិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ សោតិន្ទ្រិយ របស់សត្វអ្នកមិនមានចក្ខុទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ កើតឡើងហើយ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ សោតិន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងហើយផង ចក្ខុន្ទ្រិយ កើតឡើងផង។
[២] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើង ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។ មួយទៀត ឃានិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ ឃានិន្ទ្រិយ របស់សត្វអ្នកមិនមានចក្ខុទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ កើតឡើងហើយ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ ឃានិន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងហើយផង ចក្ខុន្ទ្រិយ កើតឡើងផង។
ID: 637827723814398253
ទៅកាន់ទំព័រ៖