ព្រះត្រៃបិដក ភាគ ៩៤
[១០] ពាក្យថា ឧបនិស្សយប្បច្ច័យ បានដល់ពួកកុសលធម៌មុនៗ ជាបច្ច័យ នៃពួកកុសលក្រោយៗ ដោយឧបនិស្សយប្បច្ច័យ ពួកកុសលធម៌មុនៗ ជាបច្ច័យ នៃពួកអកុសលធម៌ក្រោយៗខ្លះ ដោយឧបនិស្សយប្បច្ច័យ ពួកកុសលធម៌មុនៗ ជាបច្ច័យ នៃពួកអព្យាកតធម៌ក្រោយៗ ដោយឧបនិស្សយប្បច្ច័យ ពួកអកុសលធម៌មុនៗ ជាបច្ច័យ នៃពួកអកុសលធម៌ក្រោយៗ ដោយឧបនិស្សយប្បច្ច័យ ពួកអកុសលធម៌មុនៗ ជាបច្ច័យ នៃពួកកុសលធម៌ក្រោយៗខ្លះ ដោយឧបនិស្សយប្បច្ច័យ ពួកអកុសលធម៌មុនៗ ជាបច្ច័យ នៃពួកអព្យាកតធម៌ក្រោយៗ ដោយឧបនិស្សយប្បច្ច័យ ពួកអព្យាកតធម៌មុនៗ ជាបច្ច័យ នៃពួកអព្យាកតធម៌ក្រោយៗ ដោយឧបនិស្សយប្បច្ច័យ ពួកអព្យាកតធម៌មុនៗ ជាបច្ច័យ នៃពួកអកុសលធម៌ក្រោយៗ ដោយឧបនិស្សយប្បច្ច័យ បុគ្គលក៏ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យដែរ សេនាសនៈ ក៏ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យដែរ។
ID: 637827869179526452
ទៅកាន់ទំព័រ៖