ព្រះត្រៃបិដក ភាគ ៩៤
[១១] ពាក្យថា បុរេជាតប្បច្ច័យ បានដល់ចក្ខាយតនៈ ជាបច្ច័យ នៃចក្ខុវិញ្ញាណធាតុផង នៃពួកធម៌ ដែលប្រកបដោយចក្ខុវិញ្ញាណធាតុនោះផង ដោយបុរេជាតប្បច្ច័យ សោតាយតនៈ ជាបច្ច័យ នៃសោតវិញ្ញាណធាតុផង នៃពួកធម៌ ដែលប្រកបដោយសោតវិញ្ញាណធាតុនោះផង ដោយបុរេជាតប្បច្ច័យ ឃានាយតនៈ ជាបច្ច័យ នៃឃានវិញ្ញាណធាតុផង នៃពួកធម៌ ដែលប្រកបដោយឃានវិញ្ញាណធាតុនោះផង ដោយបុរេជាតប្បច្ច័យ ជិវ្ហាយតនៈ ជាបច្ច័យ នៃជិវ្ហាវិញ្ញាណធាតុផង នៃពួកធម៌ ដែលប្រកបដោយជិវ្ហាវិញ្ញាណធាតុនោះផង ដោយបុរេជាតប្បច្ច័យ កាយាយតនៈ ជាបច្ច័យ នៃកាយវិញ្ញាណធាតុផង នៃពួកធម៌ ដែលប្រកបដោយកាយវិញ្ញាណធាតុនោះផង ដោយបុរេជាតប្បច្ច័យ រូបាយតនៈ ជាបច្ច័យនៃចក្ខុវិញ្ញាណធាតុផង នៃពួកធម៌ ដែលប្រកបដោយចក្ខុវិញ្ញាណធាតុនោះផង ដោយបុរេជាតប្បច្ច័យ សទ្ទាយតនៈ
ID: 637827869360463777
ទៅកាន់ទំព័រ៖