ព្រះត្រៃបិដក ភាគ ៩៤
[២៣៤] ព្រោះនោវិគតប្បច្ច័យ ព្រោះនហេតុប្បច្ច័យ។ សេចក្តីបំប្រួញ។ វារៈ១ ក្នុងសហជាតប្បច្ច័យ ព្រោះនកម្មប្បច្ច័យ ព្រោះនវិបាកប្បច្ច័យ ព្រោះនអាហារប្បច្ច័យ … វារៈ១ ក្នុងនិស្សយប្បច្ច័យ វារៈ១ ក្នុងអត្ថិប្បច្ច័យ វារៈ១ ក្នុងអវិគតប្បច្ច័យ។
[២៣៥] ព្រោះនោវិគតប្បច្ច័យ ព្រោះនហេតុប្បច្ច័យ។ សេចក្ដីបំប្រួញ។ វារៈ១ ក្នុងសហជាតប្បច្ច័យ ព្រោះនកម្មប្បច្ច័យ ព្រោះនវិបាកប្បច្ច័យ ព្រោះនអាហារប្បច្ច័យ ព្រោះនឥន្រ្ទិយប្បច្ច័យ ព្រោះនឈានប្បច្ច័យ ព្រោះនមគ្គប្បច្ច័យ ព្រោះនសម្បយុត្តប្បច្ច័យ ព្រោះនវិប្បយុត្តប្បច្ច័យ ព្រោះនោនត្ថិប្បច្ច័យ … វារៈ១ ក្នុងនិស្សយប្បច្ច័យ វារៈ១ ក្នុងអត្ថិប្បច្ច័យ វារៈ១ ក្នុងអវិគតប្បច្ច័យ។
ចប់ បច្ចនីយានុលោម។
ចប់ បដិច្ចវារៈ។
សហជាតវារៈ
[២៣៦] កុសលធម៌ កើតជាមួយនឹងកុសលធម៌ រមែងកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ កើតជាមួយនឹងកុសលក្ខន្ធ១ ខន្ធ១ កើតជាមួយនឹងខន្ធ៣ ខន្ធ២ កើតជាមួយនឹងខន្ធ២។
ID: 637827898383288651
ទៅកាន់ទំព័រ៖