ព្រះត្រៃបិដក ភាគ ៩៤
អព្យាកតធម៌ កើតជាមួយនឹងកុសលធម៌ រមែងកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប កើតជាមួយនឹងកុសលក្ខន្ធទាំងឡាយ។ កុសលធម៌ក្ដី អព្យាកតធម៌ក្ដី កើតជាមួយនឹងកុសលធម៌ រមែងកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្ដី ចិត្តសមុដ្ឋានរូបក្ដី កើតជាមួយនឹងកុសលក្ខន្ធ១ ខន្ធ១ក្ដី ចិត្តសមុដ្ឋានរូបក្តី កើតជាមួយនឹងខន្ធ៣ ខន្ធ២ក្ដី ចិត្តសមុដ្ឋានរូបក្តី កើតជាមួយនឹងខន្ធ២។
[២៣៧] អកុសលធម៌ កើតជាមួយនឹងអកុសលធម៌ រមែងកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ កើតជាមួយនឹងអកុសលក្ខន្ធ១ ខន្ធ១ កើតជាមួយនឹងខន្ធ៣ ខន្ធ២ កើតជាមួយនឹងខន្ធ២។ អព្យាកតធម៌ កើតជាមួយនឹងអកុសលធម៌ រមែងកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប កើតជាមួយនឹងអកុសលក្ខន្ធទាំងឡាយ។ អកុសលធម៌ក្ដី អព្យាកតធម៌ក្ដី កើតជាមួយនឹងអកុសលធម៌ រមែងកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្ដី ចិត្តសមុដ្ឋានរូបក្ដី កើតជាមួយនឹងអកុសលក្ខន្ធ១
ID: 637827898614102937
ទៅកាន់ទំព័រ៖