ព្រះត្រៃបិដក ភាគ ៩៤
ជាបច្ច័យ នៃសោតវិញ្ញាណធាតុផង នៃពួកធម៌ ដែលប្រកបដោយសោតវិញ្ញាណធាតុនោះផង ដោយបុរេជាតប្បច្ច័យ គន្ធាយតនៈ ជាបច្ច័យ នៃឃានវិញ្ញាណធាតុផង នៃពួកធម៌ ដែលប្រកបដោយឃានវិញ្ញាណធាតុនោះផង ដោយបុរេជាតប្បច្ច័យ រសាយតនៈ ជាបច្ច័យ នៃជិវ្ហាវិញ្ញាណធាតុផង នៃពួកធម៌ ដែលប្រកបដោយជិវ្ហាវិញ្ញាណធាតុនោះផង ដោយបុរេជាតប្បច្ច័យ ផោដ្ឋព្វាយតនៈ ជាបច្ច័យ នៃកាយវិញ្ញាណធាតុផង នៃពួកធម៌ ដែលប្រកបដោយកាយវិញ្ញាណធាតុនោះផង ដោយបុរេជាតប្បច្ច័យ រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃមនោធាតុផង នៃពួកធម៌ ដែលប្រកបដោយមនោធាតុនោះផង ដោយបុរេជាតប្បច្ច័យ មនោធាតុក្ដី មនោវិញ្ញាណធាតុក្ដី អាស្រ័យនូវរូបណា ហើយប្រព្រឹត្តទៅ រូបនោះ ជាបច្ច័យនៃមនោធាតុផង នៃពួកធម៌ ដែលប្រកបដោយមនោធាតុនោះផង ដោយបុរេជាតប្បច្ច័យ ចួនកាល ជាបច្ច័យនៃមនោវិញ្ញាណធាតុផង នៃពួកធម៌ ដែលប្រកបដោយមនោវិញ្ញាណធាតុនោះផង ដោយបុរេជាតប្បច្ច័យ ចួនកាល ជាបច្ច័យ ដោយនបុរេជាតប្បច្ច័យ។
[១២] ពាក្យថា បច្ឆាជាតប្បច្ច័យ បានដល់ពួកចិត្តចេតសិកធម៌ ដែលកើតក្រោយ ជាបច្ច័យ នៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។
[១៣] ពាក្យថា អាសេវនប្បច្ច័យ បានដល់ពួកកុសលធម៌មុនៗ ជាបច្ច័យ នៃពួកកុសលធម៌ក្រោយៗ ដោយអាសេវនប្បច្ច័យ ពួកអកុសលធម៌មុនៗ ជាបច្ច័យ នៃពួកអកុសលធម៌ក្រោយៗ ដោយអាសេវនប្បច្ច័យ
ID: 637827869595329553
ទៅកាន់ទំព័រ៖