ព្រះត្រៃបិដក ភាគ ៩៤
[២៣៩] អព្យាកតធម៌ កើតជាមួយនឹងកុសលធម៌ផង អព្យាកតធម៌ផង រមែងកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប កើតជាមួយនឹងកុសលក្ខន្ធទាំងឡាយផង មហាភូតទាំងឡាយផង។ អព្យាកតធម៌ កើតជាមួយនឹងអកុសលធម៌ផង អព្យាកតធម៌ផង រមែងកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប កើតជាមួយនឹងអកុសលក្ខន្ធទាំងឡាយផង មហាភូតទាំងឡាយផង។
បណ្ឌិត គប្បីឲ្យពិស្ដារ ដូចជាក្នុងបដិច្ចវារៈដែរ។
[២៤០] វារៈ៩ ក្នុងហេតុប្បច្ច័យ វារៈ៣ ក្នុងអារម្មណប្បច្ច័យ …វារៈ៩ ក្នុងអធិបតិប្បច្ច័យ វារៈ៣ ក្នុងអនន្តរប្បច្ច័យ វារៈ៣ ក្នុងសមនន្តរប្បច្ច័យ វារៈ៩ ក្នុងសហជាតប្បច្ច័យ វារៈ៣ ក្នុងអញ្ញមញ្ញប្បច្ច័យ វារៈ៩ ក្នុងនិស្សយប្បច្ច័យ វារៈ៣ ក្នុងឧបនិស្សយប្បច្ច័យ វារៈ៣ ក្នុងបុរេជាតប្បច្ច័យ វារៈ៣ ក្នុងអាសេវនប្បច្ច័យ វារៈ៩ ក្នុងកម្មប្បច្ច័យ វារៈ១ ក្នុងវិបាកប្បច្ច័យ វារៈ៩ ក្នុងអាហារប្បច្ច័យ វារៈ៩ ក្នុងឥន្រ្ទិយប្បច្ច័យ វារៈ៩ ក្នុងឈានប្បច្ច័យ វារៈ៩ ក្នុងមគ្គប្បច្ច័យ វារៈ៣ ក្នុងសម្បយុត្តប្បច្ច័យ វារៈ៩ ក្នុងវិប្បយុត្តប្បច្ច័យ វារៈ៩ ក្នុងអត្ថិប្បច្ច័យ វារៈ៣ ក្នុងនត្ថិប្បច្ច័យ វារៈ៣ ក្នុងវិគតប្បច្ច័យ វារៈ៩ ក្នុងអវិគតប្បច្ច័យ។
ចប់ អនុលោម។
បណ្ឌិត គប្បីរាប់ដូចជាការរាប់ ក្នុងបដិច្ចវារៈដែរ។
ID: 637827899267318084
ទៅកាន់ទំព័រ៖