ព្រះត្រៃបិដក ភាគ ៩៤
បច្ចយវារៈ
[២៤៦] កុសលធម៌ ពឹងផ្អែកនឹងកុសលធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងកុសលក្ខន្ធ១ ខន្ធ១ ពឹងផ្អែកនឹងខន្ធ៣ ខន្ធ២ ពឹងផ្អែកនឹងខន្ធ២។ អព្យាកតធម៌ ពឹងផ្អែកនឹងកុសលធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងកុសលក្ខន្ធទាំងឡាយ។ កុសលធម៌ក្ដី អព្យាកតធម៌ក្ដី ពឹងផ្អែកនឹងកុសលធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្ដី ចិត្តសមុដ្ឋានរូបក្ដី ពឹងផ្អែកនឹងកុសលក្ខន្ធ១ ខន្ធ១ក្ដី ចិត្តសមុដ្ឋានរូបក្ដី ពឹងផ្អែកនឹងខន្ធ៣ ខន្ធ២ក្ដី ចិត្តសមុដ្ឋានរូបក្ដី ពឹងផ្អែកនឹងខន្ធ២។
[២៤៧] អកុសលធម៌ ពឹងផ្អែកនឹងអកុសលធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងអកុសលក្ខន្ធ១ ខន្ធ១ ពឹងផ្អែកនឹងខន្ធ៣ ខន្ធ២ ពឹងផ្អែកនឹងខន្ធ២។ អព្យាកតធម៌ ពឹងផ្អែកនឹងអកុសលធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ
ID: 637827900359236523
ទៅកាន់ទំព័រ៖